Posts

Showing posts from August, 2020

ចាប់ខ្លួនលោកឃានសម្បត្តិ ឈ្មួញដឹកជញ្ជូនឈើ នៅខេត្តក្រចេះ ក្រោយប្រើអំពើហិង្សាលើអ្នកកាសែត

Image
ខេត្តក្រចេះ៖លោកឃាន សម្បត្តិ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីបង្កហិង្សាលើអ្នកសារព័ត៌មាសេចក្ដីរាយការណ៍បានឲ្យដឹងថាអាវុធហត្ថខេត្ត បានសម្រេចបញ្ជូនជន សង្ស័យនិងវត្ថុតាង រួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ចាត់ការបន្ត ក្រោយពីបានឃាត់ខ្លួន និងធ្វើការសាកសួរកាលពីរសៀលថ្ងៃទី២៤ ខែសីហាឆ្នាំ២០២០ម្សិលមិញ។ យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកប្រាំ ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីប្រើហិង្សាដោយចេតនា។ តាមរបាយការណ៍បញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះឃាន សម្បត្តិ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានមកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួ...

ផ្លូវបេតុង៤ខ្សែរ នៅស្រុកកំពង់សៀម

Image
ខេត្តកំពង់ចាម​​៖ លោក​​​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​ នៅព្រឹកថ្ងៃទី១១ ខែសីហា​ ឆ្នាំ​២០២០​ បាន​អញ្ជើញ​ចូលរួម​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង...

ពលរដ្ឋគ្រោងនាំគ្នាទៅផ្ទះ សម្ដេច សខេង ឲ្យជួយសង្គ្រោះដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់

Image
ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារគ្រោងឡើងទៅដាក់ពាក្យបណ្តឹងដល់ផ្ទះ សម្តេចក្រឡាហោមស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីឲ្យជួយសង្គ្រោះដីបឹងបាយសី និងបឹងថ្លុកត្រីក្រាញ់ ក្រោយពីមានក្រុមហ៊ុនបានឈូសឆាយរំលោភយក។ដីបឹងទាំងពីរស្ថិតនៅក្នុងឃុំកំពង់ប្រាំងនឹងឃុំកំពង់ពពឹលស្រុកពារាំងនឹងក្នុងឃុំព្រែកតាសស្រុកពោធិរៀងខេត្តព្រៃវែង។ ប្រភពបានឲ្យដឹងថាបច្ចុប្បន្នដីបឹងទាំង២នេះត្រូវបានក្រុមហ៊ុនមួយបានដាក់គ្រឿងចក្រចូលឈូសឆាយធ្វើប្រឡាយលើក ទំនប់ខ្វែងខ្វាត់យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនក្រោមលេសទិញពីប្រជាពលរដ្ឋនិងមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។ជាមួយគ្នានោះដែរគ្រឿងចក្របានកាយរំលោភយកទាំងដីស្រែចំការរបស់ប្រជាពលរដ្ឋដែលនៅជុំវិញបឹងទាំង២ផងដែរ។ ករណីបែបនេះទើបប្រជាពលរដ្ឋម្ចាស់ដីបាននាំគ្នាប្តឹងទៅអាជ្ញាធរស្រុកឲ្យជួយដោះស្រាយតែច្រើនថ្ងៃច្រើនខែកន្លងមកហើយ អាជ្ញាធរស្រុកនៅមិនទាន់បានដោះស្រាយសោះជូនពលរដ្ឋនៅឡើយទេ។ទើបពលរដ្ឋមានគម្រោងលើកគ្នាប្តឹងទៅសម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យជួយដោះស្រាយឲ្យពួកគាត់។ លោកមិន ឆាងតំណាងឲ្យពលរដ្ឋជាង៣០០គ្រួសារបានឲ្យដឹងថាក្រុមហ៊ុននោះមិនដឹងជារបស់លោកធំណាទេប៉ុន្តែមានមេការជាអ្នកមានឥទ្ធិពលម្នាក់ឈ្មោះស៊ុម សុខ មានហៅថេ...

ការសរសេរព័ត៌មានបែបសន្តិភាព

Image
ខេត្តសៀមរាប៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី “ ការសរសេរព័ត៌មានបែបសន្តិភាព ” នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញ លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្...