ផ្លូវបេតុង៤ខ្សែរ នៅស្រុកកំពង់សៀម
ខេត្តកំពង់ចាម៖លោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចូលរួមដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន៤គម្រោង បន្ថែមទៀតនៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ឈួន វិបុល អភិបាលរងស្រុក ដោយមានការចូលរួមពី គណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការផងដែរ។
ក្នុងនាមអាជ្ញាធរខេត្ត លោក ឡី មិច បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកកំពង់សៀម ដែលបានរៀបចំនីតិវិធីនៃការដេញថ្លៃនេះ ឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ព្រមទាំងបានសំណូមពរដល់តំណាងក្រុមហ៊ុន ឲ្យគោរពតាមក្រមសីលធម៌របស់អ្នកទទួលការ និងចូលរួមសហការជាមួយអាជ្ញាធរ ដេីម្បីលុបបំបាត់នូវភាពអនាធិបតេយ្យ ដែលបង្កឡើងដោយក្រុមឆ្លៀតឱកាសមួយចំនួន។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៤ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំកោះទន្ទឹម សាងសង់ផ្លូវបេតុងអាមេ ប្រវែង៣៥០ម៉ែត្រ ទទឹង៤ម៉ែត្រកម្រាស់០.១៥ម៉ែត្រ នៅភូមិកោះប្រាក់ក្នុង។
២-ឃុំកោះមិត្ត ជួសជុលផ្លូវដីប្រវែង១.៥៣០គ.ម ទទឹង៦ម៉ែត្រ នៅភូមិស្វាយជ្រុំ ភូមិកោះព្រលូង។
៣-ឃុំកោះសំរោង សាងសង់ផ្លូវបេតុងអាមេ ប្រវែង២០០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិទី៨។
៤-ឃុំទ្រាន សាងសង់ផ្លូវបេតុងអាមេប្រវែង៣៥០ម៉ែត្រទទឹង៤ម៉ែត្រកម្រាស់ នៅភូមិទួលត្រាច និងភូមិច្រកស្តៅ៕

Comments
Post a Comment