ការសរសេរព័ត៌មានបែបសន្តិភាព

ខេត្តសៀមរាប៖ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី “ ការសរសេរព័ត៌មានបែបសន្តិភាព ” នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ម្សិលមិញ
លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត បានមានមតិផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ ដោយសុំកុំឈ្លោះគ្នា ត្រូវចេះសាមគ្គីគ្នា ចេះជួយគ្នាឲ្យល្អប្រសើរ។
លោកលីវ សុខុន បានថ្លែងថា ការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវ:និងមានក្រមសីលធម៌ របស់អ្នកសារព័ត៌មាន គឺជាអាវក្រោះការពារ ដល់អ្នកសារព័ត៌មាន។
លោកលីវ សុខុន ក៏បានលើកឡើងនូវ”ពាក្យស្លោក” ផងដែរថា សារព័ត៌មាន (លឿន ប្លែក ទុកចិត្តបាន នៅពេលណា ទីណាក៏បាន) ។
សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង មានរយ:ពេលមួយថ្ងៃ នៅមន្ទីរព័ត៌មានខេត្តសៀមរាបដោយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់( ACT ) ដែលមានកញ្ញាស្រី សុធាវី ជានាយកា សហការរៀបចំដោយមន្ទីរព័ត៌មានខេត្ត និងសម្របសម្រួលដោយរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកសារព័ត៌មានក្នុងខេត្តចំនួន ៣៣នាក់ស្រី៣នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះដែរ រៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានទាំងអស់បានយល់ដឹងអំពីការសរសេរព័ត៌មានបែបសន្តិភាព និងអនុវត្តឱ្យសមស្របតាមក្រមសីលធម៌វិជ្ជាជីវ: ដើម្បីចៀសវាងបញ្ហាទំនាស់ និងបញ្ហាប្រឈមនានា ដែលធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។
កញ្ញាស្រី សុធាវី នាយកាអង្គការACT បានលើកឡើងឱកាសនោះ ថា ថ្វីដ្បិតតែវគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមជាអ្នកសារព័ត៌មានតែជាង៣០នាក់ ក៏ពិតមែនក៏ប៉ុន្តែវគ្គនេះបានធ្វើឱ្យសិក្ខាកាមយើងបានសិក្សាស្វែងយល់អំពីរបៀបសរសេរព័ត៌មានបែបសន្តិភាព និងចៀសវាងបានទំនាស់ទាំងឡាយ ហើយប្រាសចាកពីផលប៉ះពាល់ នៃការធ្វើប្រតិបត្តិការ របស់អ្នកសារព័ត៌មានល្អប្រសើរជាងមុន៕SRP

      

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ