January 30, 2019, 11:51 AM ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិឬហៅកាត់ថាWWF-កម្ពុជាបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមករានេះថាកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាលត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩នេះ។ កូនផ្សោតទើបកើតថ្មី ប្រភពដដែលនេះរំលឹកថានៅថ្ងៃទី២៧ ខែមករា ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានរាយការណ៍ជូនលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។បន្ទាប់មកលោកស្រីស៊ីថាក៏បានផ្តល់ព័ត៌មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។ លុះនៅព្រឹកថ្ងៃទី២៨ ខែមករា ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះ។ បន្ទាប់មក ក្រុមការងារក៏បានផ្តិតយករូបថតរបស់កូនផ្សោតដែលទើបកើតថ្មីនោះនិងមេ...
Comments
Post a Comment