រំភើបជំនួស!! ព្រោះតែក្រប្តីប្រពន្ធមួយគូរដើរថ្មើរជើង ទៅឆ្លងទន្លេ ទើបបានពាក់កណ្តាលផ្លូវស្រាប់តែជួបរឿងមួយដែលនឹកស្មានមិនដល់…..!!(មានវីឌីអូ)
ទំនៀមទម្លាប់នៃការយកអាសារ និងការចេះជួយគ្នា នៅតែបន្តកើតឡើងមិនសាបរលាបសម្រាប់បងប្អូនខ្មែរនាពេលបច្ចុប្បន្ន ខណៈដែលឃើញអ្នកដទៃកំពុងមានអាសន្ន ជាពិសេសនាពេលយប់ព្រលប់។ តួយ៉ាង ដូចករណីដែលម្ចាស់គណនីហ្វេសប៊ុកមួយរូប បានជួយយកអាសារអ្នកដំណើរតាមផ្លូវ ២នាក់ប្តីប្រពន្ធជិតឆ្លងទន្លេ ដើរទៅរកពេទ្យទាំងយប់អាធ្រាត្រ។ ឃើញដូចនេះ ដោយពុំអាចមើលនឹងភ្នែកបាន ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Noun Nikida បានជូនឡានអ្នកទាំង ២ ទៅមន្ទីរពេទ្យសម្រាលតែម្ដង។យោងតាមសារដែលរូបលោកបានបង្ហោះឲ្យដឹងថា៖ «ម៉ោង១យប់ជាងហើយ ឃើញស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេ ដើរតាមផ្លូវដ៏ស្ងាត់ទៅរកពេទ្យ ពីរនាក់ប្ដីប្រពន្ធដ៏កម្សត់។ យើងខ្ញុំជិះឡានឃើញ ក៏ជួយដឹកទៅមន្ទីរពេទ្យនៅដីថ្មី ២៩ ១១ ២០១៨ ជូនពរឲ្យ សម្រាលកូនបានជោគជ័យ សុខភាព ល្អ ទាំងម្តាយ និងកូន»។ ប្រភព៖ Khmer Note
Comments
Post a Comment