បើមិនពិត កុំចេះតែហ៊ាន


ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៨

ម៉ោង ១៥:៥៦

ឃឹម ប៊ុនណាក់

Share

ខេត្តពោធិ៍សាត់ ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​​ដឹ​ងថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១​៧ កញ្ញា កម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​វាល​វែង ​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​​សារព័ត៌មាន​២រូប ស្ថិតនៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​ថ្មដា ស្រុក​វាល​វែង ​ខេត្តពោធី៍​សាត់​ ពាក់​ព័ន្ធ​​បទ​​ញុះញង់​ និង​ផ្សាយ​ព័​ត៌​មាន​មិន​ពិត  ។

សេចក្តីរាយការណ៍បន្តថា ទាំង២នាក់ ម្នាក់មាន​​ឈ្មោះ មិន ផុ​ន ភេទ​ប្រុស ​ មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ និងម្នាក់ទៀត ​ឈ្មោះ សារៈ ដា​រា ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ​នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​ថ្មដា ស្រុក​វាល​វែង​ខេត្តពោធិសាត់ ហើយ​ទាំង២នាក់ជា​អ្នក​យក​ព័​ត៌​មានឱ្យ​​អង្គភាព​​អន​ឡាញ TNM ​​ ។

​ប្រភព​​បន្ត​ថា សមត្ថ​កិច្ច​ឃាត់​អ្នក​យក​ព័ត៌មានទាំង​​២​នាក់​នោះ ​យោង​តាម​បណ្តឹង​ពីរ ១-បណ្តឹងអាជ្ញាធរ និង​២-បណ្តឹងរបស់​ក្រុមហ៊ុន​MDS(​ទ្រី ភាព​) ដោយ​មាន​ដីការ​បញ្ជា​ឱ្យ​​ចូលខ្លួន​របស់​​​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ។ ក្រោយ​ពី​ឃាត់ខ្លួន​​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់ សមត្ថកិច្ច​បាន​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ច្បាប់ ។

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ