បង្ក្រាបក្បូនឈើបណ្តែតតាមដងទន្លេសេកុងនៅស្ទឹងត្រែង
September 11, 2018, 10:02 AM
ដោយ : សុខុម/ ខេត្តស្ទឹងត្រែង : កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោក វ៉ា សុ ផាន់ ប្រធាន ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទាក់បានបានក្បូនឈើមួយនៅតាមដងទន្លេសេកុងក្បែរស្ពានសេកុងក្រុងស្ទឹងត្រែងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨។
សមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពី កម្លាំង សមត្ថកិច្ច បង្ក្រាបក្បួនឈើនេះរួចមកក៏ធ្វើការអូសក្បូនឈើដែលគេឃើញប្រភេទឈើមូលចងក្រសោមគ្នាយកទៅទុករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត។ សមត្ថកិច្ចបានបន្ថែមថា ចំនួនឈើពិតប្រាកដគេនៅមិនទាន់ដឹងនៅឡើយទេរង់ចាំជំនាញធ្វើការវាស់វែងនៅពេលក្រោយ ៕B
Comments
Post a Comment