នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​ឆ្លូង​ ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​

6:54 pm   8 សីហា 2018 ​15

 បោះពុម្ភ អ៊ីម៉ែល

​ក្រចេះ​ ៖​ នៅ​ថ្ងៃ​១២​រោច​ ខែ​ទុតិយាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​វេលា​ម៉ោង​១៣​និង​៥០​នាទី​ កម្លាំង​ជំនាញ​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​ឆ្លូង​ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្សាច់​អណ្ដែត​ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ បាន​តាម​ប្រ​ម៉ា​ញ់​ឃ្លាំមើល​ និង​ឈាន​ទៅ​ប​ង្ក្រា​មុខ​ស​ញ្ញ​ជួញដូរ​ថ្នាំ​ញៀន​ នៅ​ចំណុច​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ ខាងក្រោយ​ភូមិ​ព្រែក​សំរោង​ទី​១​ ឃុំ​ខ្សាច់​អណ្ដែត​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ។​

​ជា​លទ្ធផល​ ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០១​ នាក់​ឈ្មោះ​ អឿ​ន​ សុ​គុណ​ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ទីលំនៅ​ភូមិ​ថ្មី​ទី​២​ ឃុំ​ខ្សាច់​អណ្ដែត​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ។​ វត្ថុ​តាង​ចាប់​យក​នៅ​កន្លែង​កើតហេតុ​រួម​មាន​៖​ ម្សៅ​ក្រាម​ពណ៌​សស​ង្ស​យ័​គ្រឿងញៀន​ ចំនួន​០២​កញ្ចប់​មធ្យម​ ដែល​ជនសង្ស័យ​ទម្លាក់​ចោល​ទៅ​ដី​,​ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​ម៉ាក​ណូ​គា​ចុច​ពិល​ ១​ ,​ ដែកកេះ​ចំនួន​ ០២,​ ម៉ូតូ​០១​គ្រឿង​ម៉ាក​ MSX,​ លុយ​ម៉ា​ឡេ​ចំនួន​៣​សន្លឹក​លេខ​ ៥០​ មួយ​សន្លឹក​ លេខ​១​ចំនួន​ ៣​សន្លឹក​ ដុល្លារ​ ១$​ កាបូប​ដាក់​លុយ​ ០១,​ ខ្សែ​ឌុ​យ​ចំនួន​ ០១​ ។​

​សូម​បញ្ជាក់​បន្ថែម​ ចំពោះ​មុខសញ្ញា​ខាងលើ​ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន​ និង​មានឈ្មោះ​ក្នុង​បញ្ជី​គ្រប់គ្រង​មុខសញ្ញា​របស់​ប៉ុស្តិ៍​រដ្ឋបាល​ជា​ប្រចាំ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ ត្រូវ​បាន​ឃាត់ខ្លួន​ និង​រក្សា​ទុក​ប​ណ្តាះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ