ស្នងកា​រនគរបាល​ខេត្តរតនគិរី​ ​រៀបចំ​ពិធី​ប្រគល់​ទទួល​រថយន្ត​ពន្លត់​ អគ្គី​ភ័យ​​៦​គ្រឿង​ ជូន​ដល់​អធិការ​ស្រុក​ចំនួន​៤​ស្រុក​

10:10 pm   28 សីហា 2018 ​45


 បោះពុម្ភ អ៊ីម៉ែល

​រតនគីរី​៖​ រសៀល​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​ ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ បាន​រៀបចំ​ពិធី​ប្រគល់​ទទួល​រថយន្ត​ពន្លត់​ អគ្គី​ភ័យ​ចំនួន​៦​គ្រឿង​ ជូន​ដល់​អធិការ​ស្រុក​ចំនួន​៤​ស្រុក​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ថង​ សា​វុន​ អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី​ ព្រមទាំង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ ស្នងការ​នគរបាល​ខេត្តរតនគិរី​ រួម​និង​លោក​ លោកស្រី​ស្នងការ​រង​ និង​កងកម្លាំង​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។​

​តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​ឲ្យ​ដឹង​ថា​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ប្រភេទ​ ISUZU​ ម៉ាក​FTR​ ផលិត​ឆ្នាំ​២០១៧​ នៅ​ប្រទេស​ចិន​ ជារ​ថយ​មន្ត​ថ្មី​គុណភាព​១០០%​ ដែល​ផ្ទុក​ទឹក​ចំណុះ​៦.០០០​លី​ត្រ​ សាប៊ូ​ចំណុះ​២.០០០​លី​ត្រ​ បាញ់​បាន​ចម្ងាយ​៦០​ម៉ែត្រ​ និង​កម្ពស់​ផ្ទះ​៨​ជាន់​។​

​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​រថយន្ត​ពន្លត់អគ្គីភ័យ​ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ទទួល​ពី​ក្រសួងមហាផ្ទៃ​ទាំង​ថ្មី​និង​ចាស់​សរុប​ចំនួន​១១​គ្រឿង​ដែល​បាន​គ្របដណ្តប់​៩​ក្រុង​ស្រុក​នៅ​ទូរ​ទាំង​ខេត្ត​។​

​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រសួង​ផ្តល់​ឲ្យ​មាន​កម្រិត​បរិមាណ​ច្រើន​ បន្ទាប់​ពី​ លើក​ទី​១​ ទទួល​បាន​ចំនួន​៤​គ្រឿង​ពី​ក្រសួងមហាផ្ទៃ​និង​ធ្វើការ​បែងចែក​ដល់​អធិការ​ស្រុក​ចំនួន​៤​ស្រុក​រួច​ហើយ​ដែរ​។​ ហើយ​ឥឡូវនេះ​ស្នងការដ្ឋាន​ខេត្ត​បាន​ទទួល​រថយន្ត​ពន្លត់អគ្គីភ័យ​ ចំនួន​៦​គ្រឿង​ថែម​ទៀត​ ក្នុង​នោះ​ក៏​បាន​ធ្វើការ​បែងចែក​ ដល់​អធិការ​ស្រុក​ ចំនួន​៤​រួម​មានៈ​ ស្រុក​អូ​រយ៉ា​ដាវ​ ចំនួន​១​គឿ​ង​ ស្រុក​អូរ​ជុំ​ ចំនួន​១​គ្រឿង​ ស្រុក​លំ​ផាត់​ចំនួន​១​គ្រឿង​ ស្រុក​តា​វែង​ចំនួន​១​គ្រឿង​ និង​ចំនួន​២​គ្រឿង​ទៀត​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សម្រាប់​ប្រើប្រាស​និង​ទទួលខុសត្រូវ​ក្នុង​ក្រុង​បាន​លុង​ មជ្ឈមណ្ឌល​ ជាទី​ប្រជុំជន​ដ៏​ធំ​របស់​ខេត្ត​ និង​សម្រាប់​ចេញ​ជួយ​អន្តរាគមន៍​ដល់​ស្រុក​ផ្សេង​ទៀត​ផង​ដែរ​ ៕

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ