ទឹកម្ទេស-សៀង-ស៊ីអ៊ីវ "សិប្បកម្មភ្នំមាស" ត្រូវរកឃើញថា គ្មានស្ដង់ដារប៉ះពាល់សុខភាព
(បន្ទាយមានជ័យ)៖កម្លាំងប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានចុះបង្ក្រាបទីតាំងផលិតទឹកត្រី,ទឹកម្ទេស,ទឹកសៀង,ទឹកខ្មេះ,ទឹកក្បុង,ទឹកស៊ីអ៊ីវ,ចំនួនជាង៩០តោន។ប្រតិបត្តិការលើមុខទំនិញបរិភោគនោះបានធ្វើឡើងនៅសិប្បកម្មមួយកន្លែងយីហោ”សិប្បកម្មភ្នំមាស”ស្ថិតនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូចយុទ្ធានិងលោកឧត្តមសេនីយ៍ទូចគង្គាប្រធានអនុប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាទីតាំងសិប្បកម្មយីហោ”សិប្បកម្មភ្នំមាស”មានម្ចាស់ឈ្មោះ សុខ លាង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទឹកត្រី,ទឹកម្ទេស, ទឹកសៀង,ទឹកខ្មេះ,ទឹកក្បុង,ទឹកស៊ីអ៊ីវ,ជាង៩០តោនផលិតគ្មានស្តង់ដារបង្ក្រាបជាក់ស្តែងចាប់យកជាវត្ថុតាង។ក្នុងនោះមានសារធាតុផ្សំជាង៤០តោន។ក្នុងនោះផលិតផលនេះបានប្រើសារធាតុគីមី ប្រឈមនិងប៉ះពាល់សុខភាពប្រជាជនដែលជាអ្នកបរិភោគធ្ងន់ធ្ងរបំផុត។
សមត្ថកិច្ចបានបន្តថា៖ ទីតាំង”សិប្បកម្មភ្នំមាស”កន្លងទៅក៏ដូចករណីបង្ក្រាបជាក់ស្តែងគឺម្ចាស់ទីតាំងបានផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុងទឹកស៊ីអ៊ីវក្នុងមួយថ្ងៃមានប្រមាណពី១៥.០០០ដបទៅ២០.០០០ដប។សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
ការពិនិត្យជាបឋមឃើញថាផលិតខុសស្តង់ដារ ទី១-ប្រើប្រាស់សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ។ទី-ការវេចខ្ចប់ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ទី-មិនបានចុះបញ្ជីផលិតផល(ចបផ)និងទី-លើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម៕

















Comments
Post a Comment