ប្រជាពលរដ្ឋខេត្តក្រចេះចំនួន ១០០ គ្រួសារទទួលទទួលអំណោយពីឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន
ចេញផ្សាយ ថ្ងៃទី 19 ខែ សីហា ឆ្នាំ 2018
វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖
ប្រជាពលរដ្ឋខេត្តក្រចេះចំនួន ១០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គបានទទួលទទួលអំណោយពីឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិនរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ ។
អំណោយដែលចែកជូន មានចំនួន២លើក ទី១នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨និងលើកទី២ថ្ងៃទី១៩ ខែសីហាដោយក្នុង១គ្រួសារទទួលបាន ៖ អង្ករ២០គ.ក្រ មី១កេស ត្រីខ៥កំប៉ុង ទឹកស៊ីអ៊ីវ២ដប ទឹកត្រី១ដប ទឹកសុទ្ធ១យួរ ក្រមា១និងអាវយឺត១ផងដែរ ៕

Comments
Post a Comment