កម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មអណ្តើក ផ្សព្វផ្សាយអំពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
3:33 pm 18 សីហា 2018 33
ក្រចេះ ៖ នៅថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង ១០នាទី មានពិធីចាក់សាបក្នុងសាលាបឋមសិក្សាជួរក្រូចចំនួន០២បន្ទប់ ក្នុងឱកាស់នោះកម្លាំងប៉ុស្តិ៍រដ្ឋបាលថ្មអណ្តើក បានផ្សព្វផ្សាយសេចក្ដីអំពាវនាវស្ដីពី
-យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២នឹងចែកសារអប់រំស្ដីពីគ្រោះថ្នាក់នៃគ្រឿងញៀន
-អំពើហិង្សាក្នុងគ្រួសារ
-ការបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ
-អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ
សេចក្តីណែនាំលេខ០០៩ស្ដីពីការឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងអនុក្រិតលេខ៤៤
-គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច
-ព័ត៌មានស្ដីពីបទល្មើសចោរកម្ម
-ផ្តល់នាមប័ណ្ណ(លេខទូរស័ព្ទ) ដល់ប្រជាពលរដ្ឋភូមិកន្ទត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមសរុប ៦០នាក់ស្រី១០នាក់។ នឹងចែកខិត្តប័ណ្ណបាន៦០សន្លឹក ៕
Comments
Post a Comment