គួរឲ្យអាសូរ! មនុស្ស១គ្រួសារចំនួន៤នាក់ស្លាប់ ដោយសារភ្លើងឆេះផ្ទះ នៅស្រុកចិត្របុរី ខេត្តក្រចេះ, សមត្ថកិច្ចចុះស្រាវជ្រាវភ្លាមៗ សង្ស័យជាករណីឃាតកម្ម

(ក្រចេះ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មនុស្សមួយគ្រួសារចំនួន៤នាក់ បានស្លាប់នៅក្នុងផ្ទះដែលត្រូវភ្លើងឆេះគ្មានសល់ នៅចំណុចភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមពិតហេតុការណ៍នេះ បានកើតឡើងនាអំឡុងថ្ងៃទី៩-១០ ខែសីហា តែសមត្ថកិច្ចទើបនឹងទទួលព័ត៌មាននៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។


មន្រ្តីនគរបាលព្រហ្មទណ្ឌ ស្រុកចិត្របុរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះថា ដំណឹងនេះបានទទូលពីលោកគ្រូបង្រៀនម្នាក់ ដែលគាត់បានប្រាប់ថា គ្រួសារជនរងគ្រោះនោះ រស់នៅក្នុងខ្ទមមួយដាច់ស្រយ៉ាលពីគេ ហើយមានកូនចំនួន២នាក់រៀនជាមួយគាត់។

លោកគ្រូបានបន្តថា ក្រោយមិនឃើញកូនសិស្សទាំង២នាក់ទៅរៀនចំនួន២-៣ថ្ងៃនោះ ទើបគាត់មានការព្រួបារម្ភ ខ្លាចលង់ទឹកព្រោះរដូវនេះជារដូវទឹកជំនន់ផង លោកគ្រូក៏បានហៅក្រុមប្រជាការពារភូមិ ចុះទៅពិនិត្យមើល តែពេលទៅដល់ខ្ទមនោះ ក៏ឃើញត្រូវភ្លើងឆេះអស់ ហើយមនុស្សទាំង៤នាក់ (ឪពុកម្តាយ និងកូនៗទាំង២នាក់) បានស្លាប់នៅកន្លែងកើតហេតុ។

មន្រ្តីនគរបាលបានបន្តទៀតថា នៅល្ងាចម្សិលមិញ វេលាម៉ោង៥ ក្រោយទទួលដំណឹងភ្លាម កម្លាំងនគរបាលជំនាញបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌ បានចុះទៅកន្លែងកើតហេតុ តែភ្លៀងខ្លាំងពេក ហើយទូកមិនហ៊ានឆ្លង ព្រោះកន្លែងកើតហេតុនៅឆ្ងាយពីភូមិជាង៥គីឡូម៉ែត្រ ទើបនៅព្រឹកថ្ងៃនេះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ ហើយកំពុងបើកការស្រាវជ្រាវ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ដោយដាក់សង្ស័យបឋមជាករណីឃាតកម្ម៕












Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ