សំណុំរឿង​ឃាតកម្ម​សម្លាប់​ផ្តាច់​ពូជ​១​គ្រួសារ​ រួច​ដុត​កម្ទេច​សាកសព​ចោល​ នគរបាល​មិន​ទាន់​ស្រាវជ្រាវ​ រក​ជនល្មើស​ឃើញ​នៅឡើយ​ទេ​


4:31 pm   15 សីហា 2018 ​80

 បោះពុម្ភ អ៊ីម៉ែល


​ខេត្តក្រចេះ​ ៖​ នគរបាល​ខេត្តក្រចេះ​ មិន​ទាន់​បំបែកសំណុំរឿង​ឃាតកម្ម​ វាយ​សម្លាប់​មនុស្ស​ផ្តាច់​ពូជ​១​គ្រួសារ​ មាន​គ្នា​៤​នាក់​ ប្តី​ប្រ​ព​ន្ឋ​និង​កូនប្រុស​ ស្រី​ ២​នាក់​ រួច​ដុត​កម្ទេច​សាកសព​ចោល​ គឺ​នគរបាល​ព្រហ្មទណ្ឌ​ មិន​ទាន់​ស្រាវជ្រាវ​ រក​ពន្លឺ​នៃ​បទល្មើស​ ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ឃើញ​នៅឡើយ​ទេ​ បើ​ទោះបីជា​នគរបាល​ កំពុង​តែ​ខឹ​ត​ខំ​ស្រាវជ្រាវ​ជ្រាវ​យ៉ាងណា​ក៏​ដោយ​។​
​គិត​ត្រឹម​ថ្ងៃ​ទី​១៥​ សីហា​ នេះ​ មាន​រយៈពេល​៣​ថ្ងៃ​ហើយ​ ដែល​សំណុំរឿង​ករណី​អំពើ​ ឃាត​កម្មដ៍​សាហាវ​នេះ​ គឺ​នៅ​មិន​ទាន់​បំបែកសំណុំរឿង​បាន​នៅឡើយ​ទេ​ បើ​ទោះបីជា​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ បាន​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ដើម្បី​សាកសួរ​យ៉ាងណា​ក៏​ដោយ​។​ ជាមួយ​គ្នា​នោះ​ នគរបាល​បានការ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​សារ​ជា​ថ្មី​ម្តងទៀត​ ដើម្បី​រុករក​វត្ថុ​តាង​ ក៏​ដូច​ជា​តំរុយ​បទល្មើស​បន្ថែម​ ដើម្បី​ឈាន​ទៅ​ដល់​ការ​បំបែកសំណុំរឿង​ដ៏​ក្តៅ​គគុក​មួយ​ករណី​នេះ​។​
​នគរបាល​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តក្រចេះ​ បានឱ្យ​ដឹង​ថា​ ក្រោយ​ការ​ស៊ើបអង្កេត​ពី​កម្លាំង​នគរបាល​ជំនាញ​ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មកនេះ​ នគរបាល​បាន​ឃាត់ខ្លួន​ មនុស្ស​ចំនួន​៥​នាក់​ ដើម្បី​សាកសួរ​ ហើយ​ជន​ទាំង​៥​នាក់​នោះ​ គឺ​សុ​ទ្ឋ​សឹងតែ​រស់នៅ​ ក្បែរ​លំនៅ​ដ្ឋា​ន​ជន​រង​គ្រោះ​ ក្នុងភូមិ​ប្អៀ​រ​ ឃុំ​ថ្មី​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​ ហើយ​ការ​នាំ​ខ្លួន​មនុស្ស​៥​នាក់​ជា​បន្តបន្ទាប់​មក​ ធ្វើការ​សាកសួរ​នេះ​ ក្រោយ​ពី​នគរបាល​សង្ស័យ​ថា​ ពួក​គេ​ទាំងនេះ​ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ សម្លាប់​មនុស្ស​ យ៉ាង​សាហាវ​និង​ព្រៃផ្សៃ​បំផុត​ ។​
​សូម​បញ្ជាក់​ថា​ ករណី​ឃាតកម្ម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​អំពើ​កាប់សម្លាប់​មនុស្ស​យ៉ាង​ឃោរឃៅ​ និង​ព្រៃផ្សៃ​បំផុត​មួយ​ដែល​ពុំ​ធ្លាប់​មាន​ គឺ​បាន​កើតឡើង​តាំងពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​៩​សីហា​ តែ​ដោយសារ​គ្រួសារ​របស់​ជន​រង​គ្រោះ​ ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ឆ្ងាយ​ពី​ភូមិ​ ទើប​ករណី​នេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​នគរបាល​នៅ​យប់​ថ្ងៃ​ទី​១១​ សីហា​ ។​
​ជន​រង​គ្រោះ​ទាំង​៤​នាក់​ ៖​ ១.​ឈ្មោះ​ ឆុំ​ ឈ​ន​ អាយុ​៣០​ឆ្នាំ​ ជា​ប្តី​ ,​ ទី​២.​ឈ្មោះ​ ជួន​ សុខ​នាង​ អាយុ​៣៣​ឆ្នាំ​ ជា​ប្រពន្ធ​ ,​ទី​៣.​ឈ្មោះ​ ឈាន​ គឹ​ម​ឈី​ អាយុ​១១​ឆ្នាំ​ ជា​កូនប្រុស​ និង​ទី​៤.​ឈ្មោះ​ ឈ​ន​ វ​ណ្ណី​ អាយុ​៩​ឆ្នាំ​ ជា​កូនស្រី​ ។​ ជន​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់​វាយ​សម្លាប់​ រួច​ដុត​កម្ទេច​សាកសព​ ជាមួយនឹង​ផ្ទះ​ឈើ​ចាំចម្ការ​មាន​ទំហំ​៤​គុណ​៦​មែ​ត្រ​ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ថា​ ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​ មនុស្ស​១​គ្រួសារ​ទៅ​វិញ​ ៕


Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ