ចូលចាក់ហ្គាសនៅការ៉ាស់ ហើយជក់បារីមិនប្រយ័ត្ន ឆាបឆេះទាំងរថយន្ត ទាំងមនុស្ស
By Khmernote
July 9, 2018
Share
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មានហេតុការណ៍រថយន្តមួយគ្រឿងបានឆាបឆេះខ្ទេចសល់តែគ្រោងរថយន្ត ដែលហេតុការណ៍នេះបានកើតឡើង នៅផ្លូវ៤១ ចន្លោះគីឡូម៉ែត្រ១៦-១៧ ភូមិចំបក់ខែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ធ្វើដំណើរដោយជនជាតិចិនម្នាក់ និងខ្មែរម្នាក់ បានចូលចាក់ហ្គាសនៅស្ថានីយ៍មួយ ហើយជនរងគ្រោះបានជក់បារី ក៏បានបណ្តាលឲ្យឆាបឆេះរថយន្ត រងរបួសជនជាតិចិនធ្ងន់ធ្ងរ និងជនជាតិខ្មែររងរបួសតែម្តង៕





Comments
Post a Comment