ឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនជាង១គីឡូក្រាមនៅស្រុកចិត្របុរី
ដោយ: សេងឃួន+សុខុម@រស្មីកម្ពុជា
ក្រចេះ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តក្រចេះសហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែងបានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់និងដក់ហូតបានថ្នាំញៀនជាង១គីឡូក្រាម។ករណីនេះបានធ្វើឡើងនៅផ្លូវជាតិលេខ៧៣នៅចំណុចភូមិព្រែកតាអាំ ឃ្បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៨។
លោកគង់ស៊ីដនប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថាកម្លាំងរបស់លោកសហការជាមួយនគរបាលខេត្តស្ទឹងត្រែងក្រោមការ ចង្អុលបង្ហាញពីលោកលន់ សុផាតស្នងការនគរបាលខេត្តក្រចេះក្រោមការសម្របសម្រួលពីលោកកែវសុជាតិព្រះរាជអាជ្ញាខេត្តអមសាលាដំបូងខេង្តក្រចេះ។
លោកបានបន្តទៀតថា ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឃីន ឃុនរិទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។ក្នុងនោះរឹបបានវត្ថុតាងសង្ស័យគ្រឿងញៀនមួយថង់ទម្ងន់ជាង១គីឡូក្រាមនឹងថយន្ខមួយគ្រឿងម៉ាក Nisan Navara ពណ៌ទឹកប្រាក់ស្លាក់លេខ ភ្នុំពេញ 2AQ 9081នឹងទូរសព្វ័១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀនជាង១គីឡូក្រាមនៅស្រុកចិត្របុរី
Comments
Post a Comment