ឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ជាមុខសញ្ញាជួញដូរថ្នាំញៀន
9:45 am 4 កក្កដា 2018 39
ក្រចេះ៖ នៅថ្ងៃអង្គារ ៦រោច ខែបឋមសាទ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង ៨និង ៤០នាទី កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាន នគរបាលស្រុកឆ្លូង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំដំរីផុង សហការជាមួយកម្លាំងប្រជាការពារភូមិ បានចុះប្រតិបត្តិការណ៏បង្រ្កាបមុខសញ្ញាជួញដូរថ្នាំញៀន នៅចំណុចអូដង្ហិតស្ថិតក្នុងភូមិ២៧សែនជ័យ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ ទីតាំងបង្រា្កបនៅផ្ទះជនសង្ស័យពីរនាក់ប្តីប្រពន្ធ ជាលទ្ធផល ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ ។ ទី១-ឈ្មោះ ទិត ម៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឥស្លាម ( ប្តី)និងទី២- ឈ្មោះ រឿន ស្រីណា ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ ( ប្រពន្ធ )ទាំងពីរនាក់មានទីលំនៅចំណុចអូរដង្ហិតស្ថិតក្នុងភូមិ២៧សែនជយ័ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ បន្តឆែកឆេរក្នុងផ្ទះបានរកឃើញវត្ថុតាង ដែលជនសង្ស័យច្រកក្នុងថង់យួរផ្លាស្ទិចរួមគ្នា វត្ថុតាងចាប់យករួមមាន៖១. ម្សៅក្រាមពណ៍ស សង្ស័យគ្រឿងញៀន ចំនួន (១៨ កញ្ចប់ )តូច ១៧ កញ្ចប់ ធំ ០១ កញ្ចប់ ។ ២-ទូរស័ព្ទដៃចំនួន ០៣គ្រឿង ម៉ាកហាយយ៉ា ០១ ទូសព្ទចិន០២គ្រឿង ( ចាស់ ) ។៣ កាបូបដាក់លុយ ០១ ៤-ដែកកេះ ០១ ៥- គំរបដបមានដោតទុយោ ០១ ៦-ថង់សំរាប់ច្រកមួយចំនួន ។ សូមបញ្ជាក់បន្ថែម ជនសង្ស័យឈ្មោះ ទិត ម៉ាត់ ជាមុខសញ្ញាចាស់ និងមានដីកានាំខ្លួនចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ចេញដោយចៅក្រមស៊ើបសួរ អេងចំណាប់ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននិងរក្សាទុកបណ្តាះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។
Comments
Post a Comment