អនុប្រធានក្រុមការងាថ្នាក់កណ្ដាល ចុះជួយខេត្តក្រចេះ អំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងយាយជីតាជីនៅស្រុកឆ្លូង ទៅបោះឆ្នោតទាំងអស់គ្នា



(ក្រចេះ)៖ លោក ឈួន ថាវរិន្ធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងាថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ បានបន្តអំពាវនាវជាថ្មី ដល់លោកគ្រូ អ្នកគ្រូ និងយាជី តាជី ត្រូវទៅបោះឆ្នោតទាំងអស់គ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។


លោកបានអំពាវនាវបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងយាជី តាជីនៅពេលដែលលោក នាំយកទៀនវស្សាទៅ វត្តពោធិហាន់ជ័យ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានអ្នកចូលរួមជាង២៤០នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកឈួន ថាវរិន្ធ បាននាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលលោកគ្រូ អ្នកគ្រូ សហការីអប់រំ តែងតែបានខិតខំយកចិត្តទុកដាក់សហការរួមគ្នាក្នុងបុព្វហេតុធ្វើ ឲ្យវិស័យអប់រំមានការរីកចម្រើន។

លោកបានលើកឡើងទៀតថា លោកយាយ លោកតា លោកគ្រូអ្នកគ្រួ ត្រូវមានគំនិតយល់ដឹង មានសេចក្ដីត្រិះរិះ ត្រូវយល់ថា មានតែគណបក្សប្រជាជនទេ ដែលជួយឲ្យបងប្អូនរួចផុតពីរបបបប្រល័យពូជសាសន៍ ប៉ុល ពត ។ លោកថា របបប៉ុលពត វេទនាណាស់ ហូបបបរលាយក្តួច សូម្បីតែផ្ទះក៏រួមដែរ គ្មានកម្មសិទ្ធផ្ទាល់ខ្លួនទេ។

លោកបានអំពាវនាវ សុំឲ្យប្រជាពលរដ្ឋ កុំជឿការញុះញ៉ង់ ធ្វើឲ្យបែកបាក់សាម្គីគ្នា មានតែសម្ដេចតេជោទេ ដែលជាអ្នកជួយបងប្អូនឲ្យរីកចម្រើនគ្រប់វិស័យ ហើយកុំជឿ តាមការអួសទាញរបស់គណបក្សប្រឆាំង ដែលពូកគេហ៊ានលួចធ្វើ កិច្ចព្រមព្រៀងកាត់ទឹកដីចំនួន៤ខេត្ត ឲ្យទៅជនជាតិភាគតិចវៀតណាម ម៉ុងតេញ៉ា។

ក្នុងពិធីប្រគេនទៀនវស្សា១គូ ដល់ព្រះសង្ឃក្នុងវត្តពោធិហាន់ជ័យ លោកឈួន ថាវរិន្ធ និងលោកស្រី ឈុន ថាណ្ណា បានប្រគេន ព្រះចៅអធិការវត្តចំនួន២០ម៉ឺនរៀល និងព្រះសង្ឃ៤អង្គទៀតក្នុង១អង្គ ៤ម៉ឺនរៀល។ លោកក៏បានជូនអ្នកចូលរួមទាំងអស់ សរុបទឹកប្រាក់អស់ ២,៥៦៦ដុល្លារអាមេរិក។

លោកបានឲ្យដឹងដែរថា នៅរសៀលថ្ងៃនេះដែរ លោកនឹងនាំទៀនវស្សា មតេយ្យវត្ថុ និងអំណោយទៅវត្តសាលានទី ស្ថិតភូមិជ្រោយថ្មគ្រោម ឃុំឆ្លូង ស្រុកឆ្លូងសរុបទឹកប្រាក់ ២,១៧៨ដុល្លារអាមេរិកផងដែរ៕





















Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ