កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨ នេះ នៅចំនុចភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ មានសត្វផ្សោតឈ្មោលមួយក្បាលបានស្លាប់ ដែលត្រូវបានប្រទះឃើញនៅម្តំុអង្លង់កាំពីក្នុងខេត្តក្រចេះ ដោយអ្នកចំលងទូកទេសចរម្នាក់ឈ្មោះផល្លី។ មូលហេតុដែលបណ្តាលអោយផ្សោតនេះស្លាប់គឺដោយសារតែការជាប់ម៉ងរបស់អ្នកនេសាទ ។ ផ្សោតនេះមានទម្ងន់ប្រមាណ92គីឡូ និងប្រវែង 194 សង់ទីម៉ែត្រ ហើយតាមការសន្និដ្ឋាន វាទើបនឹងស្លាប់ក្នុងពេលថ្មីៗនេះទេ។ ពួកយើងពិតជាមិនចង់បាត់បង់នូវបិតិកភណ្ឌជាតិមានជីវិតមួយនេះទេ។ ឱ! អ្នកនេសាទខេត្តខ្ញុំនៅម្ដុំនោះអើយ ខ្វះកន្លែងនេសាទណាស់ឬ ដឹងហើយតើថាជាកន្លែងគេហាមឃាត់ ដឹងអត់ថាសត្វផ្សោតជាសត្វកម្ររជិតផុតពូជហើយ។
#WWF




Comments
Post a Comment