ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

8:59 am   30 មិថុនា 2018 ​5


​ក្រចេះ​ ៖​ នៅ​ថ្ងៃ​សុក្រ​ ២​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​២៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៥:៣០​នាទី​ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​ឧត្តមសេនីយ៍​ស្នងការ​,​ គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ កម្លាំង​នគរបាល​ក្រុង​ក្រចេះ​ ដឹកនាំ​ ដោយ​លោក​ សោរ​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​រង​អម​សាលាខេត្ត​ក្រចេះ​ បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​នាក់​ ។​
១.​ឈ្មោះ​ សាយ​ ស៊ីវ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ដូន​ជ្រាំ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​
២.​ឈ្មោះ​ សោម​ សុ​រិ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​មិន​ពិត​ ប្រាកដ​ ទីលំនៅ​ភូមិ​ដូន​ជ្រាំ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​
៣.​ឈ្មោះ​ សុខ​ ស៊ា​វ​វេញ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ទីលំនៅ​ ភូមិ​ដូន​ជ្រាំ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ពាក់ព័ន្ធ​ករណី​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ខ្នង​ ទំនប់​ ស្ថិត​ក្នុងភូមិ​ដូន​ជ្រាំ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​
​ដកហូត​វត្ថុ​តាង​ ៖​ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​ ០៣​ក​ព្ចា​ប់​ ,​ ទុយោ​ សម្រាប់​ចូក​រំលែក​គ្រឿងញៀន​ចំនួន​០៤,​ ថង់​សម្រាប់​ច្រក​រំលែក​ គ្រឿងញៀន​មួយ​ចំនួន​,​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ និង​ វត្ថុ​តាង​ ត្រូវ​បាន​ឃាត់​ និង​ រក្សា​ទុកជា​បណ្តោះ​ អាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕


Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ