នគរបាល​ស្រុក​ឆ្លូង ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​អំពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​

នគរបាល​ស្រុក​ឆ្លូង ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​អំពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​


1:52 pm   28 មិថុនា 2018 ​14

 បោះពុម្ភ អ៊ីម៉ែល


​ក្រចេះ ៖ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​ចំណុច​វត្ត​សិលា​នទី ស្ថិតក្នុង​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ មាន​ប្រារព្ធ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ ស្ដី​សមិទ្ធផល និង​បញ្ហា​ប្រឈម​នានា លើ​ការងារ​អភិវឌ្ឍ​ន៏​ដែល​ក្រុមប្រឹក្សា​ស្រុក​សម្រេចបាន​កន្លងមក ក្រោម​អធិបតីភាព​លោក ហេង ឡេង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ឆ្លូង លោក ធី​ម ស៊ា​ង​ឡេង អភិបាលរង​ស្រុក​ឆ្លូង និង​លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ អធិការនគរបាល​ស្រុក​ឆ្លូង ។​

​ឆ្លៀត​ក្នុងឱកាស​នោះ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ជំនាញ​សណ្ដាប់ធ្នាប់​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឆ្លូង បាន​ចុះ​ផ្សព្វផ្សាយ​អំពី ៖

-​ច្បាប់​ចរាចរណ៍​ផ្លូវគោក (​អនុក្រឹត្យ​លេខ​៤៤ អនក្រ​)

-​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​

-​ផលប៉ះពាល់​នៃ​គ្រឿងញៀន ៩​ចំណុច​

-​គ្រោះ​អគ្គីភ័យ​ផ្សេងៗ​

-​ច្បាប់​អំពើហិង្សា​លើ​ស្ត្រី និង កុមារ​

-​គ្រោះថ្នាក់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៦២​នាក់ ស្រី​៣២​នាក់​ចំនួន និង​ក្រុមការងារ​ចំនួន​៤៩​នាក់ ស្រី​ចំនួន​៩​នាក់ សរុប​១១១​នាក់ ស្រី​៤១​នាក់​ ​ចែក​ខិត្តប័ណ្ណ​បាន​ចំនួន​៦២ សន្លឹក ៕



Share0

Tweet

Share0

Share0

Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ