នគរបាលស្រុកព្រែកប្រសព្វឃាត់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់ ពាក់ព័ន្ធចែកចាយសារធាតុញៀន
នគរបាលស្រុកព្រែកប្រសព្វឃាត់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់ ពាក់ព័ន្ធចែកចាយសារធាតុញៀន
ក្រចេះ ៖ ដោយបានទទួលព័ត៌មានថា ឈ្មោះ កុក ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ជាមុខសញ្ញាចែកចាយថ្នាំញៀន វេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងជំនាញនៃអធិការដ្ឋាន បានឃ្លាំមើលដោយយកចិត្តទុកដាក់ ឈានដល់ការឃាត់ខ្លួន និងរកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូច ។
ក្រោយការសាកសួរដឹងថា គ្រឿងញៀនខាងលើនេះ រូបគេបានទិញយកមកពីឈ្មោះ លាង គឹមឆាយ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសោបក្រោម ឃុំសោប ស្រុកព្រែកប្រសព្វ និងដោយមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានដំណើរការឈានទៅឃាត់ខ្លួនឈ្មោះ លាង គឹមឆាយ ដកហូតថ្នាំញៀនបានចំនួន២កញ្ចប់បន្ថែមទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត អនុវត្តបន្តតាមនីតិវិធី ៕
Comments
Post a Comment