នគរបាល​ស្រុក​ស្នួល​បង្ក្រាប​ឃាត់ខ្លួន​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​

នគរបាល​ស្រុក​ស្នួល​បង្ក្រាប​ឃាត់ខ្លួន​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​


3:38 pm   25 មិថុនា 2018 ​44

 បោះពុម្ភ អ៊ីម៉ែល


​ក្រចេះ​ ៖​ បុរស​២​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្នួល​ ស្រាវជ្រាវ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ នៅ​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​ក្នុង​ឃុំ​ស្នួល​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ។​

​អធិការ​នគរបាល​ស្រុក​ស្នួល​ លោក​វរសេនីយ៍ឯក​ ចាន់​ សុខ​គី​ម​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ ស៊ិ​ន​ លិ​ អាយុ​៤០​ឆ្នាំ​ និង​ឈ្មោះ​ រុន​ ប៊ុ​ន​ថន​ អាយុ​៣៤​ឆ្នាំ​ ពួក​គេ​ទាំង​២​នាក់​ រស់នៅ​ឃុំ​ស្នួល​ ស្រុក​ស្នួល​។​ ក្នុង​នោះ​ក៏​ដកហូត​បាន​គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ មួយ​ចំនួន​ធំ​ទៀត​ ។​

​បើ​តាម​លោក​វរសេនីយ៍ឯក​ ចាន់​ សុខ​គី​ម​ បា​នប​ព្ជា​ក់ថា​ អនុវត្ត​តាម​ស្មារតី​ណែនាំ​ និង​តាម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ លន់​ សុ​ផាត​ ស្នងការ​នគរបាល​ខេត្ត​ និង​លោក​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ កម្លាំង​នគរបាល​ស្រុក​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ជន​ជា​មុខសញ្ញា​គ្រឿងញៀន​តូច​និង​ធំ​ ផ្សេង​ទៀត​ដើម្បី​ឈាន​ដល់​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ ។​ ​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ៕



Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ