នគរបាល​ប៉ុស្តិ៍​ពង្រ និង​មន្ទីរអប់រំ​ខេត្តក្រចេះ ចុះ​ផ្សព្វផ្សាយ​ផលប៉ះបាល់​នៃ​គ្រឿងញៀន នៅ​អនុវិទ្យាល័យ​ពង្រ​


1:32 pm   28 មិថុនា 2018 ​25

 បោះពុម្ភ អ៊ីម៉ែល


​ក្រចេះ ៖ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ត ១​រោច ខែ​បឋម​សា​ឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​០០​នាទី កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ពង្រ និង​ក្រុមប្រឹក្សាឃុំ បាន​ចូលរួម​ជាមួយ​លោក​អនុប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា​ខេត្តក្រចេះ និង​ក្រុមការងារ បាន​ផ្សព្វផ្សាយ​ផលប៉ះពាល់​នៃ​គ្រឿងញៀន និង​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន នៅ​អនុវិទ្យាល័យ​ពង្រ ឋិត​ក្នុងភូមិ​ពង្រ​៣ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ​។​
​ក្នុង​នោះបាន​ចែកជូន​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ក៏ដូចជា​សារ​អប់រំ ស្តីអំពី ៖

-​ច្បាប់​ចរាចរណ៍​ផ្លូវគោក (​អនុក្រឹត្យ​លេខ​៤៤ អនក្រ​)

-​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ​

-​ផលប៉ះពាល់​នៃ​គ្រឿងញៀន ៩​ចំណុច​

-​គ្រោះ​អគ្គី​ភ​យ័​ផ្សេងៗ​

-​ច្បាប់​អំពើហិង្សា​លើ​ស្ត្រី និង កុមារ​

-​គ្រោះថ្នាក់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​

-​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច​របស់​រាជរដ្ឋាភិបាល​។​

​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៦៣ នាក់ ស្រី​៣៣ នាក់ និង​ចែក​ច្បាប់​បាន​ចំនួន ៦៣ សន្លឹក ៕



Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ