នគរបាល​ស្រុក​ស្នួល​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​


3:13 pm   20 មិថុនា 2018 ​69

 បោះពុម្ភ អ៊ីម៉ែល


​ក្រចេះ​ ៖​ នៅ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​និង​១៥​ព្រឹក​ នៅ​ចំណុច​គីឡូ​ម៉ែ​ត​៤៨​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង​ ឃុំ​គ្រញូង​សែន​ជ័យ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គ្រញូង​សែន​ជ័យ​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ឃាត់ខ្លួន​១​នាក់​ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ ។​

​ជនសង្ស័យ​ឈ្មោះ​ ពេ​ជ​ ផា​ន់​ណា​ ហៅ​ក្រៅ​ វ៉ា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ទីលំនៅ​ភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ។​ វត្ថុ​តាង​រួម​មាន​៖​ ១.​ម្សៅ​ក្រាម​ពណ៌​ស​ដូច​បី​ចេ​ង​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​ ០៥​កញ្ចប់​មធ្យម​ ០៣​កញ្ចប់​តូច​ ,​ ២.​ជញ្ជីង​សម្រាប់​ថ្លឹង​សារធាតុ​ញៀន​ចំនួន​១,​ ៣.​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ,​ ៤.​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ ,​ ៥.​ប្រាក់​ចំនួន​១៣១០០០​រៀល​,​ ៦.​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ៕



Comments

Popular posts from this blog

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​នៅ​អន្លង់​ផ្សោត​កាំ​ពី​

ក្រុមមន្ត្រីឧទ្យានុរក្សចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការប្រហារ

ដំណឹងបន្ទាន់ ក្រសួងព័ត៌មាន ប្រកាសលុបកាសែតក្នុងស្រុកចំនួន១៧៩អង្គភាព ចេញពីបញ្ជីផ្លូវការហើយ