នគរបាលប៉ុស្តិ៍ស្វាយជ្រះ ចុះអប់រំ ផ្សព្វផ្សាយប្រជាពលរដ្ឋអំពីភូមិ-ឃុំមានសុវត្ថិភាព
ក្រចេះ ៖ នៅថ្ងៃចន្ទ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៨និង០០នាទីព្រឹក កម្លាំងនគរបាលប៉ុស្ដិ៍ឃុំស្វាយជ្រះ បានចុះទៅធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ (ក្នុងកម្មវិធីក្រុមការងារថ្នាក់ជាតិចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ) នៅភូមិរំពុក ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានប្រជាពលរដ្ឋមកពីភូមិរពុក ,ភូមិដូនមា ,ភូមិតាពុំ ។ ការផ្សព្វផ្សាយបានផ្តោតទៅលើ រួមមាន ៖
-ផ្សព្វផ្សាយសេចក្ដីអំពាវនាវស្ដីពីការចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ។
-ផ្សព្វផ្សាយរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់គឿងញៀន។
-ចែកសារប្រើប្រាស់សម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។
-ផ្សព្វផ្សាយពីរួមគ្នាបញ្ឈប់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ។
-ផ្សព្វផ្សាយពីបទល្មើសការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ , គ្រោះអគ្គីភ័យនិងលក្ខណះសម្បត្តិទាំង៩យ៉ាង របស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៩២២នាក់/ស្រីចំនួន៧៨០នាក់ ៕



Comments
Post a Comment