Posts

Showing posts from January, 2021

ស.ស.ស.ក ចេញរបាយការណ៍ «បណ្តឹងលើអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០»

Image
ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ ម៉ោង ១០:០២ ព្រឹក ស.ស.ស.ក ចេញរបាយការណ៍ «បណ្តឹងលើអ្នកកាសែតកម្ពុជាក្នុងឆ្នាំ២០២០» ​  ៦ ថ្ងៃមុន ថ្ងៃទី១១ ខែមករា ២០២១       ភ្នំពេញ៖នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចេញរបាយការណ៍ស្តីពី «បណ្តឹងលើអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០២០» ដោយបានកត់សម្គាល់ឃើញថា មិនសូវមានការយកចិត្តទុកដាក់លើច្បាប់ស្តីពីរបបសារព័ត៌មាន។ របាយការណ៍បានឲ្យដឹងថា ពេញមួយឆ្នាំកន្លងទៅនេះ ស.ស.ស.ក បានទទួលបណ្តឹង និងបានជួយអន្តរាគមន៍ដោះស្រាយ ចំនួន៣៣ករណី ស្មើចំនួន២៧អង្គភាព នៅលើដែនសមត្ថកិច្ចចំនួន៥។ របាយការណ៍នេះ ឆ្លុះបញ្ចាំងតែករណីដែល ស.ស.ស.ក បានទទួលពាក្យស្នើសុំពឹងពាក់ជាផ្លូវការពីអ្នកសារព័ត៌មាន ឲ្យជួយអន្តរាគមលើរឿងក្តីរបស់ពួកគេនៅតុលាការប៉ុណ្ណោះ ដោយមិនបានរាប់បញ្ចូលនូវករណីខ្លះដ៏ទៃទៀត ក្រៅពីកិច្ចអន្តរាគមន៍របស់ ស.ស.ស.ក នោះទេ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា នៅក្នុងបណ្តឹងទាំង៣៣ករណី កម្មវត្ថុនៃពាក្យប្តឹង គឺផ្តើមចេញពីមូលហេតុនៃការផ្សាយអំពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស។ មិនមានការប្តឹងលើការផ្សាយទស្សនៈមតិ ឬការបរិយាយនយោបា...