ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៧:២៧ ទុយ ប៊ុនរី Share រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងរយៈពេលមួយគឺថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨កើតឡើង១០លើក(យប់៤លើក)ស្លាប់គ្មាន របួសធ្ងន់១៤នាក់(ស្រី២នាក់) របួសស្រាលប្រុស៦នាក់ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណះឲ្យដឹង ។ មូលហេតុគ្រោះថ្នាក់ : មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្តាំ២លើក, បត់គ្រោះថ្នាក់៤លើក,ងងុយដេក១លើក។ សរុបស្លាប់គ្មាន ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ៤លើក, ម៉ូតូនឹងរថយន្តតូច៣លើក, ម៉ូតូនឹងរថយន្តធំ២លើក, រថយន្តធំនឹងរថយន្តធំ១លើក ។ បណ្តាលឲ្យខូចខាតយាន២១គ្រឿងក្នុងនោះមាន : ម៉ូតូ១៣គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្តធំ៥គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ៥លើក, រថយន្តតូច៣លើក, រថយន្តធំ២លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៦លើក, ផ្លូវខេត្ត៤លើក ។ រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ២លើករបួស៤នាក់, ខេត្តបាត់ដំបង២លើក របួស៣នាក់, ខេត្តកំពត១លើករបួស៣ន...