អត់ចង់ជឿក្នុងលោក…មានម្តាយចិត្តអប្រិយធ្វើដាក់កូនស្រីទាំង៣ចឹងសោះ
ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ ម៉ោង ១៧:១៣ ប៊ុន លីនណា Share ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីម្នាក់ត្រូវនគរបាលកំណត់ថា ជាមេខ្លោងរកស៊ីរត់ពន្ធមនុស្សឆ្លងដែន យកប្តីនៅក្រៅប្រទេស និងក៏ធ្លាប់បានលក់កូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ទៀតផង ដូចជាបង្ខំឱ្យនាងលក់ព្រហ្មចារី និងបញ្ឆោតយកនាងទៅលក់ដោយយកប្តីនៅប្រទេសចិនជាដើមនោះ។ ស្ត្រីរូបនេះ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួន និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២២ តុលា នេះ ដើម្បីចំណាត់ការបន្តតាមផ្លូវច្បាប់ ។ សេចក្តីរាយការណ៍បន្តថា ស្ត្រីជាម្តាយគ្មានមេត្តាធម៌រូបនេះ ឈ្មោះ ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តក្រចេះចាប់ខ្លួនបាននៅខេត្តរតនគីរី កាលពីថ្ងៃទី១៨ តុលា ក្រោយពីមានការចុះស្រាវជ្រាវនិងរកឃើញថា មានជាប់សង្ស័យជាមេខ្លោងជួញដូរមនុស្សឆ្លងដែន ។ ជុំវិញរឿងហេតុដែលស្ត្រីមេខ្លោងជួញដូរមនុ...