ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់អះអាងខ្លួនកាន់ប័ណ្ណព័ត៌មានក្នុងស្រុកមួយ ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈកម្លាំងកងរាជអាវុធហត្ថមួយក្រុម តាមប្រដេញបង្ក្រាបរថយន្តដឹកឈើគ្រញូងមួយគ្រឿងដែលធ្វើដំណើរចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ ដោយស្ទាក់ចាប់បាននៅម៉ោងជាង២រសៀលថ្ងៃទី១២ វិច្ឆិកា នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះហើយការបង្ក្រាបបានរងការខូចខាតរថយន្តរបស់កម្លាំងអាវុធហត្ថចំនួន៣គ្រឿងផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកម្លាំងកងរាជអាវុធហត្ថចាប់បានរថយន្តដឹកឈើ និងឃាត់ខ្លួនបុរសខាងលើ គឺកម្លាំងសមត្ថកិច្ចបានប្រដេញចាប់រថយន្តនេះ ខណៈកំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើគ្រញូងចេញពីស្រុកសៀមប៉ាង ។ លុះមកដល់ស្នាក់ការសន្តិសុខអាវុធហត្ថដុងក្រឡ កម្លាំងអាវុធហត្ថបានប្រដេញចូលមកដល់ទីរួម ខេត្តហើយក៏មានការប៉ះទង្គិចទៅ លើរថយន្តអ្នកដំណើរផងដែរ។ ប្រភពបន្តថា សកម្មភាពនោះកម្លាំងកងរាជអាវុធហត្ថបន្តប្រដេញរហូតធ្លាក់ដល...