Posts

Showing posts from May, 2020

មានដីទំហំ ១២ ហិកតា ជាតំបន់អេកូទេសចរណ៍

Image
មានដីទំហំ ១២ ហិកតា ជាតំបន់អេកូទេសចរណ៍ May 1, 2020 ដោយ ៖ វុត្ថា ភ្នំពេញ៖  រដ្ឋបាលខេត្តក្រចេះតាមរយៈសំណើររបស់វិនិយោគឯកជនគ្រោងប្រែក្លាយតំបន់ធម្មជាតិមួយកន្លែងដែលមានដីទំហំ ១២ ហិកតា និងមានសក្តានុពលធម្មជាតិមួយចំនួនដូចជា អូរ ព្រៃឈើ សត្វព្រៃ ដំណាំចំការ និងធនធានធម្មជាតិផ្សេងទៀតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទៅជាតំបន់អេកូទេសចរណ៍ ។ លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះ ថា តាមការស្នើសុំរបស់វិស័យឯកជន អភិបាលខេត្តក្រចេះ បានដឹកនាំមន្ត្រី ពាក់ព័ន្ធចុះពិនិត្យមើលទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចថា គួរឱ្យវិនិយោគបែបណាដើម្បីបានត្រឹមត្រូវក្បួនខ្នាតនៃវិស័យទេសចរណ លោកបន្តថា “តាមគម្រោង គឺយើងនឹងរៀបចំតំបន់នេះ ជាអេកូទេសចរណ៍ ដែលមានកន្លែងលេងកម្សាន្តផ្សេងៗ ដូចជាមានកន្លែងលេងទឹក កន្លែងចិញ្ចឹមសត្វ ផ្ទះសំណាក់ និងកន្លែងហូមចុកផ្សេងៗ ដើម្បីតម្រូវការភ្ញៀវទេសចរ”។ តែយ៉ាងណាក៏ដោយ លោក ប្រធានមន្ទីរទេសចរណ៍រូបនេះ មិនទាន់ហ៊ានប្រាប់ពីទំហំទឹកប្រាក់ដែលវិស័យឯកជនបណ្តាក់ទុនវិនិយោគនៅឡើយទេ ព្រោះខាងមន្ត្រីជំនាញខេត្តកំពុងធ្វើការសិក្ស...