Posts

Showing posts from August, 2019

ឈាមស្រែកស្បែកហៅ ឃាតកដែលកាប់ប្រពន្ឋស្លាប់ នៅខេត្តក្រចេះចាប់បានព្រឹកមិញនេះ !

Image
ពិតជាកម្មតាមទាន់ហន់មែន ឃាតក ដែលកាប់ប្រពន្ឋស្លាប់នៅខេត្តក្រចេះនោះ ឥឡូវនេះត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ និង ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង ៦ និង ៤០ នាទីព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩ នេះ ។ ក្រោយពីជនសង្ស័យជាប្តី បានកាប់ប្រពន្ឋស្លាប់នៅភូមិ អូរឬស្សី ក្រុង ក្រចេះ បាន ២ ថ្ងៃ (កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៩)ដោយមានការស្រាវជ្រាវពីសំណាក់កម្លាំងអធិការដ្ឋាននគរបាល ស្រុក សំបូរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរីបានតាមប្រមាញ់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យខាងលើបាន នៅត្រង់ចំណុចភូមិ ស្រែត្រែង ឃុំ ក្បាលដំរី ស្រុក សំបូរ ខេត្ត ក្រចេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ពេលមុខសញ្ញាកំពុងជិះម៉ូតូរត់គេច ហើយឃើញសមត្ថកិច្ចក៏បម្រុងជិះម៉ូតូចូលរថយន្ត ប៉ងធ្វើអត្តឃាត តែដោយអ្នកបើកបររថយន្តព្យាយាមបញ្ជារថយន្តគេចចេញទើបរួចផុតពីគ្រោះថ្នាក់ ។ ជនសង្ស័យមានឈ្មោះ សំ សុភ័ក្រ្តា (ហៅភ័ក្រ) អាយុ ៣១ ឆ្នាំ នៅភូមិ អូរឬស្សី ក្រុង ក្រចេះ ពេលនេះ សមត្ថកិច្ចបានប្រគល់មុខសញ្ញាជនសង្ស័យទៅជំនាញក្រុងក្រចេះដើម្បីចាត់ការបន្តតាមនិតិវិធី  ៕